Our Legal Aid NSW Lismore office is open however operating with reduced staffing. So if possible please call Lismore on (02) 6621 2082 rather than attending the office in person. There may be some delays in responding.
Legal Advice - Khmer (ភាសាខ្មែរ)
នៅពេលមេធាវីផ្ដល់ជំនួយដល់អ្នកអំពីបញ្ហាផ្លូវច្បាប់មួយចំនួនរបស់អ្នក យើងហៅការនេះថាជា ដំបូន្មានផ្លូវច្បាប់។ ដំបូន្មានផ្លូវច្បាប់ គឺខុសគ្នាពីព័ត៌មានផ្លូវច្បាប់ ដែលអាចមានលក្ខណៈទូទៅជាង ហើយជាធម្មតា វាត្រូវបានផ្ដល់ឱ្យដោយអ្នកដែលមានការយល់ដឹងអំពីច្បាប់ ប៉ុន្តែមិនមែនជាមេធាវីទេ។
Legal Aid NSW ផ្ដល់ព័ត៌មានផ្លូវច្បាប់ជូនជនរាល់រូបដែលមានបញ្ហាផ្លូវច្បាប់នៅក្នុងរដ្ឋ NSW តាមរយៈសេវាកម្មព័ត៌មានផ្លូវច្បាប់ និងបញ្ជូនបន្ត របស់យើងគឺ LawAccess NSW ។
យើងផ្ដល់ដំបូន្មានផ្លូវច្បាប់ឥតគិតថ្លៃជូនដល់អ្នកដែលមានសិទ្ធិទទួល តាមទូរសព្ទ និងនៅតាមទីតាំងជាច្រើននៅទូទាំងរដ្ឋ NSW ។
វគ្គផ្តល់ដំបូន្មានផ្លូវច្បាប់ គឺឥតគិតថ្លៃទេ ហើយជាទូទៅចំណាយពេលប្រហែល 20 នាទី។ មេធាវី នឹងស្ដាប់អ្នក និយាយអំពីបញ្ហារបស់អ្នក ហើយសួរសំណួរតាមដានមួយចំនួន និងជួយអ្នកក្នុងការសម្រេចចិត្តអំពីអ្វីដែលត្រូវធ្វើបន្ទាប់។
ពួកគេអាចផ្ដល់ជំនួយជាឯកសារខ្លីៗ បើសិនបើអ្នកគ្មានមេធាវី។ ពួកគេនឹងមិនអាចជួយអ្នកក្នុងរឿងឯកសារផ្លូវច្បាប់ស្មុគស្មាញវែងៗបានទេ។
មេធាវីរបស់អ្នក ក៏នឹងប្រាប់អ្នកផងដែរថា តើពួកគេអាចបន្តជួយអ្នកក្នុងសំណុំរឿងរបស់អ្នកបានទៀតឬអត់។ បើបាន នោះបុគ្គលិកនឹងជួយអ្នកក្នុងការបំពេញពាក្យសុំជំនួយផ្លូវច្បាប់។
បើសិនជាយើងមិនអាចជួយអ្នកបន្តទៀតបានទេ ក្រោយវគ្គផ្តល់ដំបូន្មានផ្លូវច្បាប់ជាមួយអ្នក នោះយើងអាចផ្ដល់ជូនអ្នកនូវព័ត៌មានអំពីកន្លែងដែលអ្នកអាចទៅរកជំនួយបន្ថែម។
មេធាវីរបស់យើងអាចជួយអ្នកក្នុងរឿងក្ដីព្រហ្មទណ្ឌដែលទាក់ទិននឹងប៉ូលិស រឿងក្ដីគ្រួសារដែលទាក់ទិននឹងកូនៗ ឬការបែកបាក់ទំនាក់ទំនង ឬរឿងក្ដីរដ្ឋប្បវេណីដែលអ្នកកំពុងតែមានបញ្ហាទាក់ទងនឹងតម្រូវការជាមូលដ្ឋានដូចជា ការស្នាក់នៅ ជំនួយប្រាក់ចំណូល ឬការទទួលបានជំនួយពិការភាព និងសុខភាព។
យើងមិនផ្ដល់ដំបូន្មានផ្លូវច្បាប់ដល់មនុស្សគ្រប់រូបទេ។ គោលបំណងរបស់យើងគឺ ផ្ដល់សេវាកម្មផ្លូវច្បាប់ដល់មនុស្សនៅក្នុងរដ្ឋ NSW ដែលជួបប្រទះនឹងគុណវិបត្តិ ហើយធនធានរបស់យើងមានដែនកំណត់ក្នុងការសម្រេចគោលបំណងនេះ។
វីធីល្អបំផុតដើម្បីដឹងថា តើយើងអាចផ្ដល់ជូនអ្នកនូវដំបូន្មានផ្លូវច្បាប់ឥតគិតថ្លៃបានឬអត់ ឬដើម្បីធ្វើការណាត់ជួប គឺការនិយាយទៅកាន់ក្រុមការងាររបស់យើងនៅឯ LawAccess NSW ។
អ្នកអាចទាក់ទងមកពួកគេតាមទូរសព្ទលេខ 1300 888 529 ឬដោយប្រើសេវាកម្ម webchat របស់ពួកគេតាមអនឡាញ។ ពួកគេធ្វើការចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 5 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងតែថ្ងៃឈប់សម្រាកសាធារណៈ)។
We use cookies to give you the best possible experience on our website. By selecting 'Accept cookies', you agree to our cookie policy.
Share with
Facebook
Twitter
LinkedIn